ផលិតផល​ខ្មែរ​ ដាក់​តាំង​ក្នុង​ពិព័រណ៍​ទំនិញ​នាំ​ចេញ​-​នាំ​ចូល ​លើក​ទី​១៥ ​ធ្វើ​ឲ្យ​ទំនាក់ទំនង សេដ្ឋ​កិច្ច ការ​វិនិយោគ​កាន់តែ​ខ្លាំង

Thứ năm - 22/12/2022 02:53
ផលិតផល​ខ្មែរ​ ដាក់​តាំង​ក្នុង​ពិព័រណ៍​ទំនិញ​នាំ​ចេញ​-​នាំ​ចូល ​លើក​ទី​១៥ ​ធ្វើ​ឲ្យ​ទំនាក់ទំនង សេដ្ឋ​កិច្ច ការ​វិនិយោគ​កាន់តែ​ខ្លាំង

 

រាជធានី​ភ្នំពេញ​ ៖ ​ផលិតផល​ខ្មែរ​ជា​ច្រើន​ប្រភេទ​ ដាក់​តាំង​ក្នុង​ពិព័រណ៍​ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល ​លើក​ទី​១៥​ ឆ្នាំ​២០២២​នេះ ​នឹង​ធ្វើ​ឲ្យទំនាក់ទំនង សេដ្ឋកិច្ច និង​វិនិយោគ​កាន់តែ​ល្អ…
 

រាជធានី​ភ្នំពេញ​ ៖ ​ផលិតផល​ខ្មែរ​ជា​ច្រើន​ប្រភេទ​ ដាក់​តាំង​ក្នុង​ពិព័រណ៍​ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល ​លើក​ទី​១៥​ ឆ្នាំ​២០២២​នេះ ​នឹង​ធ្វើ​ឲ្យទំនាក់ទំនង សេដ្ឋកិច្ច និង​វិនិយោគ​កាន់តែ​ល្អ ប្រសើរ​រវាង​កម្ពុជា ជាមួយ​អន្តរជាតិ ​។
ឯកឧត្តម ឈួ​ន ដា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ក្នុង​ពិធី​សម្ពោធ “​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល លើក​ទី​១៥ ឆ្នាំ​២០២២” ក្រោម​ប្រធានបទ ការ​វិល​ត្រឡប់​មក​ធ្វើ​ធុរកិច្ច​ជា​ធម្មតា ឡើង​វិញ កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​

ឯកឧត្តម ឈួ​ន ដា​រ៉ា បញ្ជាក់​ថា​ ៖ «ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល លើក​ទី​១៥ ឆ្នាំ​២០២២»​ ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា ព្រោះ​បាន​ជួយ​ជំរុញ​សកម្មភាព​ពា​ណិជ្ជ​កម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស​ឡើង​វិញ​, បង្កើត​ឱកាស​ទីផ្សារ​, ត​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វិនិយោគ​កាន់តែ​ល្អ ប្រសើរ​រវាង​កម្ពុជា ជាមួយ​អន្តរជាតិ បន្ទាប់​ពី​អាក់ខាន​មួយ​រយៈពេល​ខ្លី​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ។

ឯកឧត្តម​លើក​ឡើង​ថា ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នេះ ជា​ឱកាស​ដ៏​ប្រសើរ​បំផុត​ស​ម្រាប់​អ្នកចូលរួម​ ក្នុង​ការ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ដើម្បី​ពង្រីក​កិច្ចការ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា និង​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​វិញ​ដែរ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ បាន​គូសបញ្ជាក់​ថា វិបត្តិ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យសេដ្ឋកិច្ច​កម្ពុជា​ មាន​កំណើន​ទាប​បំផុត​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០២០ កន្លង​ទៅ ដោយសារ​ការធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​តម្រូវការ​ពី​ខាងក្រៅ ជា​ពិសេស សកម្មភាព​នានា​ក្នុង​វិស័យ សេវាកម្ម ដូច​ជា​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម ធ្វើ​ដំណើរ និង​ឤ​កាស​ចរ​ស៊ី​វិល​ជាដើម ខណៈ​ដែល​វិស័យ​ឧស្សាហកម្ម​ ក៏​ទទួល​រង​ផល​ប៉ះទង្គិច​ផង​ដែរ ដោយសារ​ភាព​រអា ក់រ​អួល​នៅ​ក្នុង​ខ្សែ​ច្រវាក់​ នៃ​ការ​ផ្គត់ផ្គង់​ជាស​កល ​។​ ដូចនេះ ដើម្បី​ប៉ះប៉ូវ​នូវ​ផល​ប៉ះពាល់​អ​វិ​ជ្ជ មាន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​រៀបចំ​យន្តការ​ប្រកបដោយ​សង្គតិភាព​ក្នុង​ការ​យកឈ្នះ​លើ​វិបត្តិ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​កំណត់​យក​ការ​ចាក់​វ៉ាក់សាំង​ជា​វិធានការ​គន្លឹះ ដើម្បី​សម្រេច​ឱ្យ​បាន​យ៉ាង​ឆាប់រហ័ស​នូវ “​ភាពស៊ាំ​សហគមន៍​” និង “​ការ​រស់នៅ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩”​ ។

ឯកឧត្តម​ បន្ថែមថា ​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​លឿន​បែប​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ឈា ន​ដល់​ការ​បើក​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច និង​បើក​ប្រទេស​ពេញលេញ ឡើង​វិញ​ដូច​បច្ចុប្បន្ន​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​ ក៏បាន​ស្នើ​ទៅ​កាន់​បណ្តា​ក្រុមហ៊ុន សហគ្រាស និង​បណ្តា​ប្រទេស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ទាំងអស់ ត្រូវ​ខិតខំ​រួម​គ្នា​កសាង និង​ស្តារ​សហគមន៍​នេះ​ឡើង​វិញ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រោម​ក្របខ័ណ្ឌ ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​។

សូម​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២២​នេះ ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​លើក​ទី​១៥ ឆ្នាំ​២០២២ បាន​ចាប់​ដំណើរការ​ជា​ថ្មី​ដោយ​មាន​ស្តង់​សរុប​ចំនួន​២៦៨​ស្តង់ ក្នុង​នោះ​មាន​ស្តង់​ពី​ស្ថានទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា ស្តង់​មក​ពី​រាជធានី​-​ខេត្ត សភាពាណិជ្ជកម្ម​កម្ពុជា សហព័ន្ធ​ស្រូវ​អង្ករ អង្គការ សមាគម​អាជីវកម្ម ក្រុមហ៊ុន សហគ្រាស​ក្នុង ស្រុក និង​មក​ពី​បរទេស​ដែល​មាន​ក្រុមហ៊ុន សហគ្រាស​សរុប ចំនួន​១៨១ ក្រុមហ៊ុន ក្នុង​នោះ
ក្រុមហ៊ុន RUNTOGETHER គួរ​អោយ​ចាប់​អារ​ម្មរណ៍​។ ភ្ញៀវ​អន្តរជាតិ​ដែល​ជា​អ្នក​តាំងពិព័រណ៍​បាន​មក​ចូលរួម មាន​ដូច​ជា ប្រទេស​ចិន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អ៊ី​តា​លី កូរ៉េ​ខាងត្បូង តួ​ក​គី សិង្ហ​បុរី វៀតណាម ឡាវ ឥណ្ឌូ​នេ​ស៊ី ព្រះរាជាណាចក្រ​ថៃ និង​មក​ពី​សាធារណៈរដ្ឋ​ឥ​ស្លា​ម​ប៉ា​គី​ស្ថាន ៕​
 

Tác giả bài viết: Koh Santepheap Daily

Tổng số điểm của bài viết là: 0 trong 0 đánh giá

Click để đánh giá bài viết

  Ý kiến bạn đọc

Những tin mới hơn

Những tin cũ hơn

TÀI TRỢ KIM CƯƠNG
LIÊN KẾT WEBSITE
Tài trợ chính
Gửi câu hỏi
Bạn đã không sử dụng Site, Bấm vào đây để duy trì trạng thái đăng nhập. Thời gian chờ: 60 giây