រាជធានីភ្នំពេញ ៖ ផលិតផលខ្មែរជាច្រើនប្រភេទ ដាក់តាំងក្នុងពិព័រណ៍ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២នេះ នឹងធ្វើឲ្យទំនាក់ទំនង សេដ្ឋកិច្ច និងវិនិយោគកាន់តែល្អ…
រាជធានីភ្នំពេញ ៖ ផលិតផលខ្មែរជាច្រើនប្រភេទ ដាក់តាំងក្នុងពិព័រណ៍ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២នេះ នឹងធ្វើឲ្យទំនាក់ទំនង សេដ្ឋកិច្ច និងវិនិយោគកាន់តែល្អ ប្រសើររវាងកម្ពុជា ជាមួយអន្តរជាតិ ។
ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងពិធីសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២” ក្រោមប្រធានបទ ការវិលត្រឡប់មកធ្វើធុរកិច្ចជាធម្មតា ឡើងវិញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ឯកឧត្តម ឈួន ដារ៉ា បញ្ជាក់ថា ៖ «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២» ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះបានជួយជំរុញសកម្មភាពពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសឡើងវិញ, បង្កើតឱកាសទីផ្សារ, តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគកាន់តែល្អ ប្រសើររវាងកម្ពុជា ជាមួយអន្តរជាតិ បន្ទាប់ពីអាក់ខានមួយរយៈពេលខ្លីដោយសារវិបត្តិកូវីដ-១៩ ។
ឯកឧត្តមលើកឡើងថា ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ជាឱកាសដ៏ប្រសើរបំផុតសម្រាប់អ្នកចូលរួម ក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីពង្រីកកិច្ចការធុរកិច្ច និងវិនិយោគនៅកម្ពុជា និងពីកម្ពុជា ទៅកាន់ប្រទេសរបស់ពួកគេវិញដែរ ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនទាបបំផុតជាលើកដំបូងក្នុងឆ្នាំ២០២០ កន្លងទៅ ដោយសារការធ្លាក់ចុះយ៉ាងគំហុកនូវតម្រូវការពីខាងក្រៅ ជាពិសេស សកម្មភាពនានាក្នុងវិស័យ សេវាកម្ម ដូចជាវិស័យទេសចរណ៍ ឧស្សាហកម្ម ធ្វើដំណើរ និងឤកាសចរស៊ីវិលជាដើម ខណៈដែលវិស័យឧស្សាហកម្ម ក៏ទទួលរងផលប៉ះទង្គិចផងដែរ ដោយសារភាពរអា ក់រអួលនៅក្នុងខ្សែច្រវាក់ នៃការផ្គត់ផ្គង់ជាសកល ។ ដូចនេះ ដើម្បីប៉ះប៉ូវនូវផលប៉ះពាល់អវិជ្ជ មាននេះរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការប្រកបដោយសង្គតិភាពក្នុងការយកឈ្នះលើវិបត្តិកូវីដ-១៩ តាមរយៈការកំណត់យកការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ ដើម្បីសម្រេចឱ្យបានយ៉ាងឆាប់រហ័សនូវ “ភាពស៊ាំសហគមន៍” និង “ការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩” ។
ឯកឧត្តម បន្ថែមថា ការសម្រេចបាននូវសមិទ្ធផលដ៏លឿនបែបនេះ បានធ្វើឲ្យកម្ពុជាឈា នដល់ការបើកសកម្មភាពសង្គម-សេដ្ឋកិច្ច និងបើកប្រទេសពេញលេញ ឡើងវិញដូចបច្ចុប្បន្ននេះ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានស្នើទៅកាន់បណ្តាក្រុមហ៊ុន សហគ្រាស និងបណ្តាប្រទេសចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់ ត្រូវខិតខំរួមគ្នាកសាង និងស្តារសហគមន៍នេះឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការពង្រឹងកិច្ចសហ ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ក្នុងនោះមានស្តង់ពីស្ថានទូតបរទេសប្រចាំនៅកម្ពុជា ស្តង់មកពីរាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុង ស្រុក និងមកពីបរទេសដែលមានក្រុមហ៊ុន សហគ្រាសសរុប ចំនួន១៨១ ក្រុមហ៊ុន ក្នុងនោះ
ក្រុមហ៊ុន RUNTOGETHER គួរអោយចាប់អារម្មរណ៍។ ភ្ញៀវអន្តរជាតិដែលជាអ្នកតាំងពិព័រណ៍បានមកចូលរួម មានដូចជា ប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អ៊ីតាលី កូរ៉េខាងត្បូង តួកគី សិង្ហបុរី វៀតណាម ឡាវ ឥណ្ឌូនេស៊ី ព្រះរាជាណាចក្រថៃ និងមកពីសាធារណៈរដ្ឋឥស្លាមប៉ាគីស្ថាន ៕
Tác giả bài viết: Koh Santepheap Daily